ព័ត៌មាន

Nexus 5 ជាស្មាតហ្វូនដែលមានសមត្ថភាពអស្ចារ្យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Google បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយដែលបានទើបតែផលិតនោះគឺ Nexus 5 ។ Nexus 5 ប្រើប្រាស់នូវតិចណូឡូជី IPS ដែលមានអេក្រង់ទំហំ 4.95 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ Full HD ។

ស្មាតហ្វូនមួយនេះបានបំពាក់នូវខួរក្បាលប្រភេទ Qualcomm Snapdragon Krait 800 ដែលមានល្បឿន 2.3 GHz មានអង្គចងចាំទំហំ 2GB និងមានក្រាហ្វិកកាតប្រភេទ Adreno 330 ថែមទៀតផង ។ Nexus 5 គឺជាស្មាតហ្វូនតំបូងបង្អស់ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4 នឹងមានមេម៉ូរីខាងក្នុងទំហំ 16GB ថែមទៀតផង ។ លើសពីនេះទៅទៀត វាបានបំពាក់នូវកាមេរ៉ាទំហំ 8 មេហ្គាភិចសែលនៅខាងក្រោយ និងកាមេរ៉ាទំហំ 1.3 MP នៅខាងមុខផងដែរ ។

 image

ប្រភពៈ sohoa.vnexpress.net