ព័ត៌មាន

ស្វែងយល់ពីលក្ខណៈពិសេសរបស់ Samsung Galaxy Trend Plus

Samsung Galaxy Trend Plus គឺជាស្មាតហ្វូនដែលផលិតឡើងដើម្បីប្រកួតប្រជែងជាមួយ Lumia 525 ។ Samsung Galaxy Trend Plus ត្រូវបានរចនាឡើងជាប្រភេទ Android ស្មាតហ្វូនដែលមានអេក្រង់ទំហំ 4 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 800 x 480 ភិចសែល ។ ស្មាតហ្វូនមួយនេះបំពាក់នូវខួរក្បាលប្រភេទ Dual Core Cortex 9 ដែលមានល្បឿន 1.2 GHz មានអង្គចងចាំទំហំ 768MB មានមេម៉ូរីខាងក្នុងទំហំ 4GB (មានរន្ធដោត microSD កាត) និងមានថ្មដែលមានកម្លាំងថាមពលរហូតទៅដល់ 1500 mAh ។

Samsung Galaxy Trend Plus ក៏បានបំពាក់នូវកាមេរ៉ាដែលមានទំហំ 5 មេហ្គាភិចសែលដែលអាចថតច្បាស់ក្នុងកម្រិត 720p នឹងអាចបាញ់ភ្លើ់ង Flash យ៉ាងច្បាស់នៅពេលយប់ផងដែរ ។ ចំនែកឯកាមេរ៉ាខាងមុខវិញអាចថតវីដេអូបានយ៉ាងច្បាស់ផងដែរ ។

 image

ប្រភពៈ sohoa.vnexpress.net