ព័ត៌មាន

ស្វែងយល់ពីលក្ខណៈពិសេសរបស់ LG G Flex

G Flex គឺជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន LG ដែលមានអេក្រង់កោង ហើយទើបតែដាក់លក់នៅលើទីផ្សារនៅក្នុងខែកុម្ភៈនេះ ។

 image

G Flex មានទំហំអេក្រង់ ៦ អ៊ីងដែលមានកម្រិតភាពច្បាស់ Full HD ។ លើសពីនេះទៅទៀត វាបានបំពាក់នូវខួរក្បាលប្រភេទ Snapdragon G2 ដែលមានល្បឿន 2.26 GHz មានអង្គចងចាំទំហំ 2GB មានមេម៉ូរីខាងក្នុងទំហំ 32 GB មានថ្មដែលមានកម្លាំងថាមពល 3500mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.2 ។

G Flex មានកាមេរ៉ាខាងក្រោយទំហំ ១៣​ មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 2.1 មេហ្គាភិចសែលដែលអាចថតរូបច្បាស់ក្នុងកម្រិត HD ថែមទៀតផង ។

ប្រភពៈ sohoa.vnexpress.net