សម្រាប់អ្នកដែលចូលចិត្តប្រើបើក Website ជាច្រើនតាមរយៈកម្មវិធី Safari ដែលមាននៅក្នុង iPhone និង iPad របស់អ្នក វាតែងតែផ្ដល់នូវផលលំបាលនៅពេលអ្នកចង់បិទវាវិញម្ដងទាំងអស់។ នៅពេលនេះលោកអ្នកនិងមានភាពងាយស្រួលជាងមុនជាមួយការបិទ Website ទាំងអស់នោះដែលមាននៅក្នុងកម្មវីធី Safari ហើយក៏ជាវិធីដ៏លឿនផងដែរដោយលោកអ្នកក្រាន់តែចំណាយពេល 1 នាទីប៉ុណ្ណោះអាចបិទ Website ទាំងអស់នោះបាន។ ដោយលោកអ្នកអនុវត្តតាមយើងខ្ញុំដូចខាងក្រោមនេះ៖
ជាដំបូងអ្នកត្រូវបើកដំណើរការកម្មវិធី Safari ដែលនៅល Home screen នៃទូរស័ព្ទ iPhone ឬក៏ iPad របស់អ្នក។
ប៉ះលើប៊ូតុង all windows ដែលនៅជ្រុងខាងស្ដាំដៃក្រោមនៃរបារកម្មវិធី។
ឥឡូវនេះលោកអ្នកត្រូវចុចលើ Private ដែលវានៅខាងឆ្វេងនៃផ្នែកខាងក្រោម។
នៅទីបញ្ចប់លោកអ្នកត្រូវចុចលើ Close All ដើម្បី website ទាំងអស់ដែលអ្នកបើកវាពីមុនមក៕
