ព័ត៌មាន

Flappy Bird ជាហ្គេមស៊េរីថ្មីដែលល្បីនៅក្នុង Apple App Store

សម្រាប់ឆ្នាំថ្មីនេះ ហ្គេមដែលមានឈ្មោះថា Flappy Bird បានល្បីនៅក្នុង Apple Store ដោយជាប់ចំនាត់ថ្នាក់លេខបីក្នុងចំណោមហ្គេមល្បីៗទាំង ១០ ។

 image

ជាការពិតណាស់ ហ្គេមមួយនេះបានដាក់នៅលើ App Store កាលពីដើមឆ្នាំ ២០១៤​ នេះហើយមានអ្នកចូលទៅទាញយកប្រមាណជា 2 ទៅ 3 លានដង។ អ្នកដែលចូលចិត្តលេងហ្គេមបាននិយាយថា ហ្គេមនេះមានភាពលំបាក ក៏ដូចជាមានភាពងាយស្រួល ការឆ្លងពីមួយវគ្គទៅមួយវគ្គគឺពិតជាសប្បាយមែនទែន ។

អ្វីដែលអស្ចារ្យទៀតនោះគឺថា Flappy Bird នឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows Phone ក្នុងពេលឆាប់ៗនេះ ។

ប្រភពៈ sohoa.vnexpress.net