មនុស្សជាច្រើននឹងមិនសូវជាពេញចិត្តជាមួយកម្មវិធីកាមេរ៉ាដែលបំពាក់មកជាមួយនិងទូរសព្ទ័ នៅលើប្រព័ន្ធប្រតិបត្តិការ Android ។ ជាសំណាងល្អដែលអ្នកអាចសាកល្បងកម្មវិធីកាមេរ៉ាផ្សេងទៀតដែលមានជម្រើសកាន់តែច្រើនដែលអ្នកចង់បានដោយឥតគិតថ្លៃដូចជា “Lomo” ។
ស្វែងរកសម្រាប់កម្មវិធីម៉ាស៊ីនថតនៅលើប្រព័ន្ធប្រតិបត្តិការ Android ដូចជា “Lomo” ។ សូមចុចលើ “Install” ដើម្បីដំឡើងកម្មវិធីនៅលើទូរស័ព្ទរបស់អ្នក។

ចុចប៊ូតុងពណ៌ខៀវ “Open” ដើម្បីចាប់ផ្តើមបើកកម្មវិធីម៉ាស៊ីនថត។

នៅត្រង់ចំណុចលោកអ្នកត្រូវចុច”close”នៅក្នុងផ្ទាំងនេះដើម្បីចូលនៅក្នុងកម្មវិធី Lomo ។

ជ្រើសរើសយក “Choose Camera” ដើម្បីចាប់ផ្តើមជាមួយនឹងជម្រើសថ្មីនេះ។

ចុចនៅលើកាមេរ៉ាណាមួយដែលចង់ប្រើប្រាស់ដូចជា “polaroid” ។

លោកអ្នកត្រូវតម្រង់កាមេរ៉ាទូរស័ព្ទរបស់អ្នកនៅគោលដៅដែលអ្នកចង់ចាប់យករូបភាពបន្ទាប់មកចុចលើប៊ូតុងកាមេរ៉ានៅខាងក្រោមនៃអេក្រង់ដើម្បីចាប់យករូបភាពនោះ។
