ព័ត៌មាន

BBM អាចដំណើរការសម្រាប់ Android នឹង iOS បានហើយ

យើងបានដឹងរួចហើយថា ក្រុមហ៊ុន BlackBerry គឺជាអ្នកដែលបង្កើតកម្មវិធី BBM នៅលើឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ តាមពិតទៅ នៅក្នុងខែកុម្ភៈនេះ BBM បានធ្វើការកំណែទម្រង់ថ្មីដែលអាចអោយ BBM នេះស្វែងរកមនុស្សដែលយើងស្គាល់បានលឿនបំផុត និងមានលក្ខណៈពិសេសជាច្រើនទៀត ។

 image

នាពេលនេះ វាត្រូវបានដាក់ឲ្យទាញយកនៅលើ Google Play Store និង Apple App Store ។ យ៉ាងណាមិញ ទោះបីជា BBM បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក៏ដោយ ក៏វានៅតែមានដៃគូប្រកួតប្រជែងថ្មីរបស់វាគឺ iMessages និង Google Hangouts ។

ប្រភពៈ BlackBerry