ព័ត៌មាន

ល្បីថា iPhone 6 នឹងមានកាមេរ៉ា ១០ មេហ្គាភិចសែល

មានប្រភពពត៌មានជាច្រើនដែលបានបង្ហាញពីការកំណែទម្រង់ទៅលើកាមេរ៉ារបស់ iPhone ដែលកាលពីមុនវាមានទំហំតែ 8 មេហ្គាភិចសែលតែប៉ុណ្ណោះ ។

យោងទៅតាមគេហទំព័រ IT168 បានឲ្យដឹងថា សម្រាប់ iPhone ជំនាន់ចុងក្រោយនេះ ក្រុមហ៊ុន Apple នឹងធ្វើការកំនែទម្រង់ទៅលើកាមេរ៉ា ក៏ដូជជា CMOS Sensors ផងដែរ ។

 image

មានពាក្យចច៉ាមអារាមមួយចំនួនបានឲ្យដឹងថា ការផ្លាស់ប្តូរនេះ​នឹងធ្វើឲ្យពន្លឺកាន់តែភ្លឺច្បាស់ ក៏ដូចជារូបរាងស្តើងជាងមុនដែរ ។ ចំនែកឯអេក្រង់វិញ នឹងធ្វើការពង្រីកអេក្រង់ចាប់ពីទំហំ 4.7 អ៊ីង រហូតទៅដល់ 5.7 អ៊ីងដើម្បីប្រកួតប្រជែងជាមួយ Android ស្មាតហ្វូន និង Phaplet ។

ប្រភពៈ sohoa.vnexpress.net