ព័ត៌មាន

ក្រុមហ៊ុន Samsung ពន្យារពេលក្នុងការបង្ហាញទូរស័ព្ទដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Tizen

កាលពីពេលមុននោះ ក្រុមហ៊ុន Samsung ធ្លាប់បានសន្យារថា នឹងដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការ Tizen នៅលើស្មាតហ្វូនរបស់ខ្លួនជាតំបូងបង្អស់នៅដើមឆ្នាំ ២០១៤ នេះនៅក្នុងប្រទេសកូរ៉េ និងសហរដ្ឋអាមេរិច ។

ប្រភពពត៌មានមួយចំនួននៅមិនទាន់បញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យក្រុមហ៊ុន Samsung ពន្ទាពេលក្នុងការដាក់បង្ហាញស្មាតហ្វូននេះនៅឡើយទេ ។ ប្រព័ន្ធប្រតិបត្តិការ Tizen ប្រើប្រាស់តិចណូឡូជី Limo Foundation និង Linux Foundation ។ លើសពីនេទៅទៀត វាមានសមត្ថភាពខ្ពស់ប្រហែលឧបករណ៍ Tablet ស្មាតហ្វូន ស្មាត TV និង Netbooks ជាដើម ។

 image

យ៉ាងណាមិញគេរំពឹងថា នៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញនូវស្មាតហ្វូននេះជាក់ជាមិនខាន ។

ប្រភពៈ Samsung