ព័ត៌មាន

តើក្រុមហ៊ុន Apple គួរតែផលិតទូរស័ព្ទដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ឬទេ?

យើងបានដឹងមកហើយថា នាពេលសព្វថ្ងៃនេះប្រព័ន្ធប្រតិបត្តិការដែលកំពុងតែឈានមុខនៅលើទីផ្សារនោះគឺប្រព័ន្ធប្រតិបត្តិការ Android ដែលទទួលចំណាត់ថ្នាក់លេខ មួយ និង iOS ជាប់ចំណាត់ថ្នាក់លេខពីរ ។

លោក Steve Wozniak ដែលជាប្រធានផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Apple បាននិយាយថា Apple កំពុងពិចារណាថាតើគួរផលិតស្មាតហ្វូនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ដែរឬទេ? លោកបានបន្ថែមទៀតថា Android គឺជាដៃគូប្រកួតប្រជែងរបស់ខ្លូនយ៉ាងធំ ដូចនេះវាគ្មានផ្លូវដែលក្រុមហ៊ុន Apple នឹងផលិតនូវ Android ស្មាតហ្វូនដែលមាន BrandName របស់ក្រុមហ៊ុន Apple ឡើយ ។

 image

យ៉ាងណាមិញ គេមិនទាន់ដឹងថា តើក្រុមហ៊ុន Apple គិតយ៉ាងណានៅឡើយទេ ក៏ប៉ុន្តែលក្ខណៈពិសេសរបស់ iOS គឺនៅលើ Features ក៏ដូចជា Hardware របស់វាដែលក្រុមហ៊ុនផ្សេងមិនអាចផលិតបាន ។

 image

 

ប្រភពៈ Apple