ព័ត៌មាន

Developer របស់ Flappy Bird ចង់លុបចោលពី App Store និង Google Play

នៅក្នុងសារមួយរបស់ដែលត្រូវបានបង្ហោះកាលពីថ្ងៃទី ៩ ខែកុម្ភៈ កាលពីវេលាម៉ោង ២ ពេលព្រឹក នៅលើ Twitter លោក Nguyen Ha Dong បានសរសេរថា គាត់នឹងលុប Game នេះចេញពី iOS និង Android App Store នៅថ្ងៃទី ១០ ខែកុម្ភៈនេះ ។

 image

យើងបានដឹងហើយថា ហ្គេមមួយនេះមានអ្នកទាញដោនឡូតច្រើនជាង ៥០ លានដង រួចមកហើយ ។ យើងមិនទាន់ដឹងថា ហេតុអ្វីបានជាអ្នក Developer មួយនេះមានគំនិតចង់លុបហ្គេមនេះចេញនោះទេ ។ យ៉ាងណាមិញ គាត់នៅតែនិយាយថា គាត់នៅតែបន្តរសរសេរហ្គេមដដែលទេ ។ ចំពោះគំនិតនេះ ប្រហែលជាគាត់ចង់ចំណាយពេលវេលារបស់គាត់រំពឹងទៅលើការងារច្រើនជាងសរសេរហ្គេមវិញមិនខាន ។

 image

ប្រភពៈ sohoa.vnexpress.net