ព័ត៌មាន

វិធី Block website នៅក្នុង Safari សម្រាប់ iPhone និង iPad

ប្រសិនបើ​លោកអ្នក​ជា​ឪពុកម្តាយ​ហើយ​អ្នក​មិន​ចង់​ឲ្យ​កូន​របស់​អ្នកបើក​មើ​ក website ចំនួន​ដែល​វា​មិនល្អ​សម្រាប់​កូន​ដ៏​ជាទី​ស្រលាញ់​របស់​អ្ន​ល​នៅលើ​ទូរស័ព្ទ iPhone ឫ iPad របស់​ពូកគេ។នៅពេលនេះ​ក្រុមការងារ​យើងខ្ញុំ​បានជ្រើសរើស​ពី​វិធី​ដ៏​ល្អ​សម្រាប់ Block នូវ website ណាមួយ​ដែល​អ្នក​ចង់​Block លើ​ឧបករណ៍​របស់​ពួកគេ។ សំណាងល្អ​ដែល​ប្រព័ន្ធ​ដំណើរការ​ដោយ iOS 7 វា​បាន​អនុញ្ញាតឱ្យ​អ្នកធ្វើ​វា​បាន​យ៉ាង​ងាយស្រួល។

 1.ជា​ដំបូក​អ្នក​ត្រូវ​ចុច​លើ Settings ដែល​នៅលើ​អេក្រង់​ទូរស័ព្ទ iPhone ឬក៏ iPad របស់​អ្នក​និង​ចុច​លើ​ពាក្យ​ថា General។

 image

2.ត្រង់ចំនុច​នេះ​អ្នក​ត្រូវ​បើក Restrictions និង​ត្រូវដាក់​passcode បើ Restrictions របស់​អ្នក​បាន​បើក​រួចហើយ។

 image

4.អ្នក​ត្រូវដាក់​លេខ​សំងាត់​ដើម្បី​ការពារ​កុំ​ឲ្យ​អ្នកផ្សេង​អាច​បិទ​វា​បានរួម​ហើយ​អ្នក​ត្រូវ​ចុច​ពាក្យ​ថា Websites ដែល​វា​នៅក្រោម​ផ្ទាំង Allowed Content ។

 image

5.ឥឡូវនេះ​អ្នក​ចុច​លើ Limit Adult Content ដែល​ស្ថិតនៅ​ខាងក្រោម​ផ្ទាំង​របស់ Allowed Websites បន្ទាប់មកទៀត​អ្នក​ត្រូវ​ចុច​លើ​ពាក្យ​ថា Add a Website ដែល​នៅ​ខាងក្រោម​ពាក្យ Never Allow ហើយ​នៅ​ទីបញ្ចប់​លោកអ្នក​ត្រូវ​វាយ URL ឲ្យ​បាន​ពេញលេញ​នៃ website ណាមួយ​ដែល​អ្នក​ចង់ Block ហើយ​ត្រូវ​ចុច Done ដែល​វា​ស្ថិតនៅលើ keyboard ។

 image

នៅពេលនេះ​លោកអ្នក​និង​បានឃើញ​ឈ្មោះ​របស់ website ដែល​អ្នក​ចង់ Block មុននេះ​នៅលើ​ខាងក្រោម Never Allow ហើយ​អ្នក​អាច​បន្ថែម website ជាច្រើន​ទៀត​បាន​ផងដែរ៕