ព័ត៌មាន

Zenfone គឺជាស្មាតហ្វូនដែលមានពណ៌គួរឲ្យទាក់ទាញក្នុងការប្រើប្រាស់

Zenfone គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Asus ដែលមាន ៣ ជម្រើសសម្រាប់ជ្រើសរើសគឺ Zenfone 4 មានអេក្រង់ទំហំ 4 អ៊ីង Zenfone 5 មានអេក្រង់ទំហំ 5 អ៊ីង និង Zenfone 6 មានអេក្រង់ទំហំ 6 អ៊ីង ។

 ចំពោះ Zenfone 4 វាមានតម្លៃ $99, ចំពោះ Zenfone 5 វាមានតម្លៃ $199, និង ចំពោះ Zenfone 6 វាមានតម្លៃ $199 ។

Zenfone 4 បានបំពាក់នូវអេក្រង់ទំហំ ៤ អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 800 x 480 ភិចសែល មានខួរក្បាលប្រភេទ Dual-Core Intel Atom ដែលមានល្បឿន 1.2GHz មានកាមេរ៉ាខាងមុខទំហំ 5MP និងកាមេរ៉ាខាងមុខ VGA មានអង្គចងចាំទំហំ 1GB និងមានរន្ធដោត microSD ថែមទៀតផង ។

 image

ចំនែក Zenfone 5 មានអេក្រង់ទំហំ 5 អ៊ីងកម្រិត Full HD មានខួរក្បាលប្រភេទ Atom Z2580 ដែលមានល្បឿន 2GHz មានអង្គចងចាំទំហំ 1GB មានកាមេរ៉ាខាងមុខទំហំ 8MP និងកាមេរ៉ាខាងមុខ 2MP និងមានថាមពលថ្ម 2050mAh ក៏ដូចជារន្ធដោត microSD កាតថែមទៀតផង ។

ចំនែក Zenfone 6 មានអេក្រង់ទំហំ 6 អ៊ីងកម្រិត Full HD មានខួរក្បាលប្រភេទ Atom Z2580 ដែលមានល្បឿន 2GHz មានអង្គចងចាំទំហំ 2GB មានកាមេរ៉ាខាងមុខទំហំ 13MP និងកាមេរ៉ាខាងមុខ 2MP និងមានថាមពលថ្ម 3230mAh ក៏ដូចជារន្ធដោត microSD កាតថែមទៀតផង ។

ប្រភពៈ Asus