ព័ត៌មាន

Windows Tablet 8.1 ទំហំ 15.6 អ៊ីងដ៍អស្ចារ្យ

នាពេលថ្មីៗនេះ Sharp RW-16G ដែលមានទំហំអេក្រង់រហូតទៅដល់ 15.6 អ៊ីងបានបង្ហាញរូបរាងជាមួយនឹងការរចនាដែលមានភាពទាក់ទាញបំផុត ។ Sharp នេះបានបំពាក់នូវតិចណូឡូជី IGZO ដែលមានកម្រិតភាពច្បាស់ 3200 x 1800 (WQHD) មានខួរក្បាលប្រភេទ Intel Core i5-4200U មានអង្គចងចាំទំហំ 4GB មានថាសរឹង SSD ដែលមានទំហំ 128 GB ។ លើសពីនេះទៅទៀត វាបានបំពាក់នូវរន្ធដោត mini DisplayPort រន្ធដោត USB 3.0 រន្ធដោត SD Slot និងដំណើរការប្រព័ន្ធប្រតិបត្តិការ 8.1 ទៀតផង ។

ម៉ាស៊ីន Sharp មួយនេះមានទម្ងន់ត្រឹមតែ 1.22 គីឡូក្រាម និងមានកម្រាស់ត្រឹមតែ 1.27 សង់ទីម៉ែត្រតែប៉ុណ្ណោះ ។ យ៉ាងណាមិញ គេមិនទាន់ដឹងអំពីតម្លៃពិតប្រាកដរបស់ឧបករណ៍នេះនៅឡើយទេ ប៉ុន្តែគេជឿជាក់ថា វានឹងដាក់លក់នៅក្នុងខែមិនា ខាងមុខនេះហើយ ។

image