ព័ត៌មាន

LG Phablet G Pro 2 បំពាក់នូវប៊ូតុងនៅផ្នែកខាងក្រោយ

LG Phablet G Pro 2 គឺជាស្មាតហ្វូនស៊េរីថ្មីដែលផលិតដោយក្រុមហ៊ុន LG ដែលមានអេក្រង់ទំហំ 5.9 អ៊ីងកម្រិត Full HD និងមានបំពាក់នូវប៊ូតុងនៅខាងក្រោយថែមទៀតផង ។

 image

លើសពីនេះទៅទៀត វាមានបីពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស ពណ៌ខ្មៅ និងពណ៌អាលុយមីញ៉ូម ។ បន្ថែមពីនេះទៀត វាបានបំពាក់នូវខួរក្បាលប្រភេទ Snapdragon ដែលមានល្បឿន 2.26GHz មានអង្គចងចាំទំហំ 3GB និងមានមេម៉ូរីខាងក្នុងក្នុងទំហំ 16GB ថែមទៀតផង ។

LG Phablet G Pro 2 ក៏បានភ្ជាប់មកជាមួយនូវកាមេរ៉ាដែលមានទំហំ 13 MP មានទំងន់ 172 ក្រាម និងមានថ្មដែលមានកម្លាំងថាមពល 3200mAh ក៏ដូចជាដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat ថែមទៀតផង ។

ប្រភពៈ LG