ព័ត៌មាន

ក្រុមហ៊ុន Apple មានគម្រោងឈប់លក់ iPad 2

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ការលក់របស់ Apple iPad 2 បានធ្លាក់ចុះយ៉ាងខ្លាំង ។ យើងបានដឹងហើយថា iPad 2 ត្រូវបានដាក់លក់មកយូរហើយ ប៉ន្តែមិនទទួលបានការគាំទ្រដូចទៅនឹង iPad 3 និង iPad 4 នោះទេ ។ បើយោងទៅតាមគេហទំព័រ PhoneArena បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple កំពុងមានគម្រោងឈប់លក់ iPad 2 នៅពេលខាងមុខនេះហើយ ។

 image

iPad 2 គឺជា Tablet ដែលមានទំហំអេក្រង់ 9.7 អ៊ីងដែលបានបំពាក់នូវអេក្រង់ប្រភេទ Retina Display ដែលផ្តល់ពន្លឺយ៉ាងភ្លឺច្បាស់យ៉ាងត្រជាក់ភ្នែក ។ យ៉ាងណាមិញ ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ ការលក់គឺធ្លាក់ចុះយ៉ាងខ្លាំង ។

ប្រភពៈ PhoneArena