ព័ត៌មាន

Tablet ដែលទ្រទ្រង់ប្រព័ន្ធ 3G អាចហៅចេញបាន និងផ្ញើរសារបាន

នាពេលថ្មីៗនេះ Huawei Media Pad ដែលមានអេក្រង់ទំហំ 7 អ៊ីងត្រូវបានដាក់បង្ហាញខ្លួនហើយជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់វា ។ Tablet មួយនេះបានបំពាក់នូវខួរក្បាលប្រភេទ Dual Core ដែលមានល្បឿន 1.6 GHz មានមេម៉ូរីទំហំ 8GB និងមានរន្ធដោតមេម៉ូរីថែមទៀតផង ។

 image

លើសពីនេះទៅទៀត វាទ្រទ្រង់ប្រព័ន្ធ 3G ដែលអាចឲ្យយើងធ្វើការខល និងផ្ញើរសារបានថែមទៀតផង ។ វាមានទំងន់ 370 ក្រាម ប្រើប្រាស់នូវស៊ីមកាត់ មានកម្រិតភាពច្បាស់ 600 x 1024 ដំណើរការប្រព័ន្ធប្រតិបត្តិការ​ Android 4.1.2 និងមានថ្មដែលមានកម្លាំងថាមពល 4100mAh ថែ​មទៀតផង ។Huawei Media Pad បានបំពាក់នូវកាមេរ៉ាទំហំ 3.2 មេហ្គាភិចសែលនិងមានកាមេរ៉ាមុខកម្រិត VGA ថែមទៀតផងដែរ ។

ប្រភពៈ Huawei