B&H Photo បានចាប់ផ្ដើមទទួលយកការបញ្ជាទិញសម្រាប់កាមេរ៉ាឌីជីថលរបស់ Nikon ចុងក្រោយបំផុតគឺម៉ូដែល Coolpix S9700 ។ កាមេរ៉ានេះលក់រាយសម្រាប់តម្លៃ $346.95 ហើយនឹងចាប់ផ្ដើមមានវត្តមាននៅលើទីផ្សារចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ។ Specs-wise, Coolpix S9700 មានកាមេរ៉ាសម្រាប់ថតយករូបភាពក្នុងទំហំ 16 មេហ្គាភិចសែល 1/2.3″ image sensor ជាប្រភេទ CMOS, 25mm wide-angle lens, អាចពង្រីករូបភាពបានកម្រិត 30x Optical Zoom Lens, អេក្រង់ទំហំ 3.0 អ៊ីង 921k-dot ដែលជាប្រភេទ LCD ហើយអាចប្រើប្រាស់ជាមួយមេម៉ូរីុកាតបានច្រើនប្រភេទដូចជា SD/SDHC/SDXC រួមទាំងបានភ្ជាប់មកជាមួយនូវប្រព័ន្ធ GPS,WiFi និងការចាប់យកវីដេអូក្នុងកម្រិត1080p Full HD 30fps ៕