ព័ត៌មាន

ក្រុមហ៊ុន Sony បង្ហាញ Xperia M2 ដែលមានតម្លៃប្រហែល $300

Xperia M2 គឺជាស្មាតហ្វូនដែលមានតម្លៃប្រហែល $300 ប៉ុន្តែការរចនារបស់វាមិនមានភាពគួរឲ្យទាក់ទាញខ្លាំងខ្លាណាស់ណាទេ ។ ស្មាតហ្វូនមួយនេះបានបំពាក់នូវអេក្រង់ទំហំ 4.8 អ៊ីង មានខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2GHz និងប្រើប្រាស់នូវប្រព័ន្ធ NFC ក៏ដូចជា 4G LTE ថែមទៀតផង ។

 image

លើសពីនេះទៀត Xperia M2 នេះមានអេក្រង់កម្រិត qHD ដែលមានទំហំ 960 x 540 ភិចសែល មានអង្គចងចាំទំហំ 1GB និងមានកាមេរ៉ាទំហំ 8 មេហ្គាភិចសែលនិងមានថ្មដែលមានកម្លាំងថាមពល 2300mAh ថែមទៀតផង ។

ប្រភពៈ Sony