ព័ត៌មាន

កាន់តែទំនើបជាមួយនឹង Samsung Galaxy S5

ទោះបីជានាពេលថ្មីៗនេះ មានមហាជនជាច្រើនមិនពេញចិត្តនឹង Samsung Galaxy S5 នេះយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន Samsung នៅតែអះអាងថា Samsung Galaxy S5 នេះមានលក្ខណៈប្រសើរជាង Samsung Galaxy S4 ។ Galaxy S5 បានរចនាមកជាមួយនឹងពណ៌យ៉ាងទាក់ទាញ នឹងមាន ៤ ពណ៌សម្រាប់ជ្រើសរើស និងការពារពីការសិករិចរឹលថែមទៀតផង ។

 image

ចំណែកនៅត្រង់កាមេរ៉ាវិញ វាមានទំហំ​ 16 មេហ្គាភិចសែលនិងអាចថតវីដេអូក្នុងកម្រិត 4K UHD(30 frame ក្នុង ១ វិនាទី) និងភ្ជាប់មកជាមួយ Selective Focus មិនឲ្យរូបភាពបែកពណ៌ថែមទៀតផង ។

 image

លើសពីនេះទៀត នៅត្រង់ Home Key ស្មាតហ្វូនមួយនេះបានបំពាក់នូវ Sensor Fingerprint សម្រាប់សម្គាល់ក្រយៅដៃអ្នកប្រើប្រាស់ថែមទៀតផង  ។

 image

ប្រភពៈ sohoa.vnexpress.net