ព័ត៌មាន

Sony Xperia Z2 ជា Tablet ដែលស្ដើងបំផុតនិងមិនជ្រាបទឹក

image

Sony Xperia Z2 ជា​ប្រភេទ Tablet ថ្មី ទើបតែ​ត្រូវបាន​ណែនាំ​ជា​ផ្លូវការ​នៅ​ឆ្នាំនេះ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress (MWC ឆ្នាំ 2014) ។ Sony Xperia Z2 នេះ​បាន​អះអាងថា​ជា​ Tablet មួយ​ដែល​ធន់និងការជ្រាប​ទឹក ហើយ​វា​មាកម្រាស់​ស្ដើ​យ​និង​ស្រាល​ជាងគេ​នៅលើ​ពិភពលោក​ដែល​បាន​ផលិត​ដោយ​ក្រុមហ៊ុន Sony ។ Sony Xperia Z2 មាន​អេក្រង់​ថាច់​ស្គ្រី​ទំហំ 10.1 អ៊ី​ញ កំរិត 1920 X 1200  ជាមួយនិង​ការបំពាក់ CPU ល្បឿន​ដ៏​លឿន​របស់​វា​មាន​ទៅដល់​ល្បឿន 2.36GHz quad-core Qualcomm Snapdragon 800 (MSM8974AB), ទំហំ RAM វិញ​ក៏​មិន​ចាញ់ Note 3  ដែរ 3GB, មាន​អង្គ​ផ្ទុក​ទិន្នន័យ 16GB នៅ​ខាងក្នុង​និង​មាន​រន្ធ​សម្រាប់​ដោត​កាត microSD។

image

 សម្រាប់​កាមេរ៉ា​វិញ​របស់ Tablet នេះ​ក៏​មិន​អត់​ដែរ​ដោយមាន​ទំហំ 8.1MP និង​កាមេរ៉ា​ខាងមុខ​មាន​ទំហំ​ទៅដល់ 2.2MP ហើយ​វា​ក៏មាន GPS, NFC និង 4G LTE ផងដែរ។  ឯ​ថាមពល​ថ្ម​របស់​វា​គឺមាន​ទៅដល់ 6000mAh ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​បានយូរ និង​ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី Android 4.4 KitKat ។ Tablet Sony Xperia Z2 នេះ​នឹងមាន​វត្ត​មាននៅ​ទូទាំង​ពិភពលោក​ចាប់ផ្តើម​នៅ​ខែមីនា​ខាងមុខ​នេះហើយ៕