ព័ត៌មាន

Samsung H8000 ជាស្មាត TV ដ៏អស្ចារ្យសម្រាប់ឆ្នាំ 2014 នេះ

នាពេលថ្មីៗនេះ ស្មាត TV ដែលមានអេក្រង់កោងស៊េរីថ្មីដែលមានទំហំ  65 អ៊ីងរបស់ក្រុមហ៊ុន Samsung ត្រូវបានបង្ហាញខ្លូនជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ ។ ស្មាត TV មួយនេះបានបង្ហាញរូបភាពស្ថិតនៅក្នុងកម្រិតយ៉ាងច្បាស់ជាពិសេសពណ៌របស់សាច់ស្បែក គឺធម្មជាតិពិតៗ ។

 image

លើសពីនេះទៀត ស្មាតTV មួយនេះបានបំពាក់នូវខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 200Hz ហើយវាមានសមត្ថភាពកាត់បន្ថយរូបភាពព្រិលៗនៅជ្រុងគែមរបស់អេក្រង់ថែមទៀតផង ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអេឡិចត្រូនិចរបស់កូរ៉េក៏បានបញ្ជាក់ថែមដែរថា វាក៏មានសមត្ថភាពក្នុងការប្រើប្រាស់អ៊ីនធឺណែតនៅពេលកំពុងមើលទូរទស្សន៍ផងដែរ ។

ប្រភពៈ Samsung