ព័ត៌មាន

ក្រុមហ៊ុន Apple បំពាក់ប្រព័ន្ធប្រតិបត្តិការ iOS នៅលើប្រព័ន្ធយានយន្ត

បន្ទាប់ពីមានពាក្យចចាមអារ៉ាមមួយចំនួនរួចមក នាពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសពី CarPlay Service ដែលអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់ iPhone អាចធ្វើការ Connect ទៅលើឧបករណ៍កំសាន្តរបស់ខ្លួននៅក្នុងរថយន្តបានយ់ាងងាយស្រួល ។

 image

CarPlay Apple នាពេលនេះត្រូវបានបំពាក់នៅលើម៉ូដែលឡានដូចជា Ferrari, Mercedes និង Volvo ហើយនៅពេលខាងមុខឆាប់ៗនេះវានឹងត្រូវបានបំពាក់នៅលើរថយន្តប្រភេទ BMW, Ford, General Motors, Honda, Hyundai និង Toyota ជាដើម ។

 image

ចំពោះការតភា្ជប់វិញ អ្នកគ្រាន់តែ Connect Apple របស់អ្នកជាមួយឌុយ USB សម្រាប់ប្រើប្រាស់ប្រព័ន្ធ CarPlay ។ នៅពេលនោះវានឹងធ្វើការ Syn នូវ Contact, Message, និង Voice Mail Message ជាដើម ។ ដូចគ្នានេះដែរ អ្នកក៏អាច Syncronize នូវបទចម្រៀងចេញមកពី Music App ផងដែរ ។

លើសពីនេះទៀត CarPlay ក៏អនុញ្ញាត្តិឲ្យអ្នកធ្វើការប្រើប្រាស់នូវ Apple Maps និងប្រើប្រាស់នូវតិចណូឡូជី Siri Voice Recognition ដែលជួយឲ្យអ្នកបើកបរដឹងពីផ្លូវត្រូវបើកបរថែមទៀតផង ។ សរុបមក Touchscreen នៅលើ CarPlay នេះគឺមាន Interface ដូចទៅនឹង iOS 7 ដែរ ។​

ប្រភពៈ Apple