ព័ត៌មាន

BlackBerry បង្ហាញស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យ

BlackBerry P’9982 គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានការរចនាយ៉ាងពិសេស និងមានសម្បកលោហៈដែលមានគុណភាពខ្ពស់ និងមានជ័រធន់ដែលមកពីប្រទេសអ៊ីតាលីផងដែរ ។

 image

BlackBerry ស៊េរីថ្មីមួយនេះបានបំពាក់នូវកាមេរ៉ាទំហំ ៨ មេហ្គាភិចសែល មានអេក្រង់ទំហំ 4.2 អ៊ីងដែលមានកម្រិតភាពច្បាស់ 1280 x 768 ភិចសែល មានខូរក្បាលប្រភេទ Dual-Core មានអង្គចងចាំទំហំ 2GB មានរន្ធដោត microSD កាត និងមានមេម៉ូរីទំហំ 64GB ថែមទៀតផង ។

BlackBerry 10 នេះនឹងដាក់លក់នៅលើទីផ្សារនៅពេលឆាប់ៗនេះ ។

ប្រភពៈ BlackBerry