ព័ត៌មាន

Samsung Galaxy Note Pro 12.2 អ៊ីងដ៏អស្ចារ្យ

 Samsung Galaxy Note Pro 12.2 គឺជា Android Tablet ដ៏អស្ចារ្យដែលមានអេក្រង់ទំហំធំ នឹងប្រើប្រាស់ជាមួយនឹងប្រព័ន្ធប៊ិច S Pen Stylus ថែមទៀតផង ។ លើសពីនេះទៀត វាក៏ទ្រទ្រង់នូវប្រព័ន្ធ Multi-Windows នៅលើអេក្រង់ដែលអ្នកប្រើប្រាស់សម្រាប់ធ្វើកិច្ចការងារផ្សេងគ្នាបានដែរ ។​

 image

Galaxy Note Pro នេះមានកម្រិតភាពច្បាស់ 2560 x 1600 ជាមួយនឹងតិចណូឡូជី Super Clear LCD មានបំពាក់នូវខូរក្បាលប្រភេទ Qualcomm Snapdragon 800 ដែលមានល្បឿន 2.3 GHz មាន Chip ប្រភេទ Krait 400 មានក្រាហ្វិកកាតប្រភេទ Adreno 330 មានអង្គចងចាំទំហំ 3GB មានរន្ធដោត MicroSD កាត មានមេម៉ូរីទំហំ 64GB មានបំពាក់ភ្លើងអំពូល LED និងអាចថតវីដេអូក្នុងកម្រិត Full HD ថែមទៀតផង ។

ប្រភពៈ Samsung