ព័ត៌មាន

ក្រុមហ៊ុន LG នៅតែបន្តផលិតស្មាតហ្វូន Google Nexus 6

នាពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន LG បានប្រកាសថា ខ្លួននៅតែបន្តផលិតនូវ Google Nexus 6 របស់ខ្លូនដែលបំពាក់នូវអេក្រង់កម្រិត QuadHD មានកាមេរ៉ាទំហំ 16 មេហ្គាភិចសែល និងមាន Chip 64 bit ថែមទៀតផង ។

 image

លើសពីនេះទៅទៀត ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន HTC និង Samsung នោះក្រុមហ៊ុន LG បាននឹងកំពុងសហការជាមួយក្រុមហ៊ុន Google ដើម្បីផលិតនូវ Tablet Nexus ទំហំ 8.8 អ៊ីងហើយនឹងមានគម្រោងដាក់បង្ហាញផលិតផលទាំងពីរនេះនៅត្រីមាសទីបីខាងមុខនេះហើយ ។

ប្រភពៈ LG