ព័ត៌មាន

ក្រុមហ៊ុន Sony បង្ហាញ Xperia M2 ដ៏ទាក់ទាញ

Xperia M2 គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Xperia ដែលនឹងត្រូវដាក់លក់នៅក្នុងខែឧសភាខាងមុខនេះហើយ ។ វាមានពីរជម្រើសសម្រាប់ជ្រើសរើសគឺប្រើប្រាស់ស៊ីមមួយ និងស៊ីមពីរ ។

 image

លើសពីនេះទៅទៀត វាបានបំពាក់នូវអេក្រង់ប្រភេទ qHD ដែលមានអេក្រង់ទំហំ 4.8 អ៊ីង មានខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2GHz មានអង្គចងចាំទំហំ 1GB មានកាមេរ៉ាទំហំ 8 មេហ្គាភិចសែល និងមានថ្មដែលមានកម្លាំងថាមពល 2300 mAh ។

Xperia M2 នេះមានកម្រាស់ 8.6 មីលីម៉ែត្រ ទ្រទ្រង់នូវប្រព័ន្ធ LTE និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean ថែមទៀតផង ។

ប្រភពៈ Sony