Sony Alpha A5000 គឺជាផលិតផលថ្មីមួយទៀតរបស់ក្រុមហ៊ុន Sony ដែលមានការគាំទ្រ និងមានចំណាប់អារម្មណ៍ជាពិសេសសម្រាប់អ្នកមានអាជីពជាអ្នកថតរូប។ ចំពោះម៉ូដែល Sony Alpha A5000 ត្រូវបានរចនាមកមានទម្ងន់ស្រាលត្រឹមតែ 210g ទំហំធំល្មមដែលបានផ្ដល់លក្ខណៈងាយស្រូលក្នុងការដាក់តាមខ្លួន និងកាន់ថត។ រាល់ការចាប់យករូបភាពផ្សេងៗ Sony Alpha A5000 មានភ្ជាប់មកជាមួយនូវមុខងារសម្រាប់ជំនួយក្នុងការចាប់យករូបភាពមានចលនាដូចជា Autofocus ហើយលោកអ្នកក៍អាចប្រើប្រាស់មេម៉ូរីុកាតប្រភេទ SD, SDHC, SDXC និង Memory Stick សម្រាប់ផ្ទុករូបភាពឬវីដេអូជាពិសេសនោះរូបភាពអាចថតបានជាប្រភេទ RAW, JPG, RAW + JPG ផងដែរ។ Sony Alpha A5000 បានបំពាក់នូវកាមេរ៉ាដែលមានកម្រិតដល់ទៅ 20.1Mp (Megapixels) ចាប់យករូបភាពបានច្បាស់ និងមានបំពាក់នូវអេក្រង់ប្រភេទ LCD ទំហំ 3in រួមទាំង Screen resolution ដែលមានកម្រិតដល់ទៅ 460k dot ទៀតផង៕