ព័ត៌មាន

ក្រុមហ៊ុន Huawei នឹងបញ្ចេញស្មាតហ្វូនដំណើរការប្រព័ន្ធប្រតិបត្តិការ Android នឹង Windows Phone

នៅក្នុងឆ្នាំនេះ នៅត្រីមាសទីពីរខាងមុខនេះ ក្រុមហ៊ុន Huawei បានសន្យាថា នឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនខណៈពេលដែលក្រុមហ៊ុន Microsoft បានដាក់បង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ជាផ្លូវការហើយ ។

 image

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់ថា នៅពេលខាងមុខនេះក្រុមហ៊ុននឹងធ្វើការបញ្ជេញនូវស្មាតហ្វូនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ថែមទៀតផង ។ ភាពអស្ចារ្យនោះគឺថា ទោះបីជាក្រុមហ៊ុន Huawei មានគំនិតថ្មីយ៉ាងនេះក៏ដោយក៏មនុស្សជាច្រើននៅមិនទាន់មានភាពភ្ញាក់ផ្អើលខ្លាំងនៅឡើយទេ ។

ប្រភពៈ sohao.vnexpress.net