ព័ត៌មាន

បញ្ហាដែលកើតមាននៅលើ iOS 7.1

កាលពីពេលថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ​ iOS 7.1 ជាផ្លូវការមក មានអ្នកប្រើប្រាស់មួយចំនួនបានត្អូញត្អែរពីបញ្ហា Error មួយចំនួនដែលយើងនឹងបង្ហាញនៅខាងក្រោមនេះ ។

បញ្ហា Error KeyBoard

នៅពេលដែលវាយពាក្យ ឬក៏ឃ្លាមួយចំនួនដែលខុស ប្រព័ន្ធប្រតិបត្តិការនេះមិនបានកែកំហុសទៅលើពាក្យខុសនេះទេ ។

 image

អ្នកប្រើប្រាស់មួយចំនួនទៀត ត្អូញត្អែរថា “អ្វីគ្រប់យ៉ាងគឺប្រសើរណាស់ លើកលែងតែការប្រើប្រាស់ Keyboard ដែលវាពន្យារពេលដល់ទៅ 6.5 វិនាទីនៅពេលដែលគេប៉ះអេក្រង់” ។

បញ្ហា Finger Print Sensors មិនទាន់ដំណើរការល្អ

 image

នៅក្នុងពេល Update នេះ ក្រុមហ៊ុន Apple បាននិយាយថាបានពង្រឹងនូវ Fingerprint Sensor (Touch ID) ឲ្យកាន់តែប្រសើរជាងមុន ។ ក៏ប៉ុន្តែបើតាមការស្ទាបស្ទង់របស់ CNN បាននិយាយថា អ្នកប្រើប្រាស់ច្រើនជាង ១០% មានបញ្ហាជាមួយនឹង Touch ID បន្ទាប់ពីបាន Update ទៅ iOS 7.1 ។

 image

បញ្ហា Error WiFi

 image

Wi-Fi និង Bluetooth គឺជាបញ្ហា Error ធំពីរដែលអ្នកប្រើប្រាស់បានត្អូញត្អែរបន្ទាប់ពីបានដំឡើង iOS 7.1 ។ បើយោងតាមគេហទំព័រ Twitter បានបង្ហាញថា អ្នកប្រើប្រាស់ជាច្រើនមិនអាចភ្ជាប់ Wi-Fi និង Bluetooth បន្ទាប់ពីបានធ្វើការ Update ។

បញ្ហាថាមពលថ្ម

 image

ថាមពលថ្មដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 7.1 បើយោងទៅតាមការស្ទាបស្ទង់នៅលើ iMore បានបង្ហាញថា ច្រើនជាង 13% បាននិយាយថា iOS 7.1 ស៊ីថ្មខ្លាំង ។

ប្រភពៈ sohoa.vnexpress.net