ព័ត៌មាន

Nokia គ្រោងនឹងចេញ Lumia ស្មាតហ្វូនចំនួនពីរនៅក្នុងឆ្នាំ ២០១៤

យោងទៅតាមគេហទំព័រ PhoneArena បានឲ្យដឹងថា ក្រុមហ៊ុន Nokia មានគម្រោងក្នុងការនាំយកនូវ Nokia Lumia ស៊េរីថ្មីចំនួនពីរម៉ូដែលដែលទីមួយគឺ Lumia 630 និង Lumia 930 ។ ស្មាតហ្វូន Lumia 630 មានអេក្រង់ទំហំ 4.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 480 x 800 ភិចសែល ។ វាមានពីរជម្រើសសម្រាប់ជ្រើសរើសគឺស្មាតហ្វូនប្រើស៊ីមមួយ និងស៊ីមពីរ ។

 image

ចំណែកស្មាតហ្វូន Lumia 930 វិញមានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ HD មានបំពាក់ជាមួយនឹងកាមេរ៉ាទំហំ 20 មេហ្គាភិចសែល មានខួរក្បាលប្រភេទ Snapdragon នឹងដំណើរប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ថែមទៀតផង ។

ប្រភពៈ Nokia