ព័ត៌មាន

ក្រុមហ៊ុន Nokia រៀបចំ​ការប្រកួតប្រណាំង​រថយន្ត​ក្នុងឱកាស​ប្រកាស​ចេញលក់ Nokia X នៅ​កម្ពុជា

នៅក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន Nokia X ក្រុមហ៊ុន Nokiaប្រចាំ​ប្រទេស​កម្ពុជាបាន​ផ្តួចផ្តើម​នូវ​គំនិត​នៃ​ការប្រកួតប្រណាំង​រថយន្ត​ជា​លក្ខណៈ​មិត្តភាព រវាង​អ្នកសារព័ត៌មាន​ទាំងអស់​នៅ​ទីលាន Go Kart ដើម្បី​រឹតចំណង​មិត្តភាពនិង​ង្កើ​ន​ភាពស្និទ្ធស្នាល។ កម្មវិធី​នេះ​មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នកសារព័ត៌មាន​ដែល​អញ្ជើញ​មកពី​ស្ថានីយ៍ទូរទស្សន៍ កាសែត ទស្សនា​វ​ដ្តី គេហទំព័រល្បីៗ និង​តំណាង​ក្រុមហ៊ុន Nokia ប្រចាំ​ប្រទេស​កម្ពុជា ព្រមទាំង​ភ្ញៀវកិត្តិយស​ផ្សេងទៀត។ ការប្រកួត​នេះ​មាន​លក្ខណៈ​ជា​ក្រុម​ដែល​ត្រូវបាន​បែងចែក​ជា 6 ក្រុម ដែល​ក្រុម​និមួយៗមាន​សមាជិក 5 នាក់។ក្រុម​និមួយៗ ទាមទារ​អោយមាន​ភាព​សហការ​ល្អ ភាព​ប៉ិនប្រសប់​ក្នុង​ការប្រើ​ថេរៈវេលា​តិចជាងគេ ដើម្បី​ទៅដល់​គោលដៅ​ផ្តាច់​ព្រ័​ត្ត។ ក្រុម​និមួយៗ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ដណ្តើម​យកជ័យ​ជំនះ។

image

យ៉ាងណាមិញ​ក្រុម​ដែល​បានទទួល​ជ័យលាភី គឺ​បាន​ទៅលើ​អ្នកសារព័ត៌មាន​មកពី​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ គេហទំព័រ Sabay និង​ទស្សនា​វ​ដ្តី​ទីក្រុង​ព័ត៌មានវិទ្យា ដែល​ជ័យលាភីម្នាក់ៗ ទទួលបាន​ទូរស័ព្ទ Nokia Xម្នាក់​មួយគ្រឿង​ផងដែរ។យើង​សង្កេតឃើញថា​ទាំង​អ្នក​ប្រកួត​ទាំង​អ្នកចូលរួម​ទស្សនា​មាន​ភាពសប្បាយ​រីករាយ ជាមួយនឹង​បរិយាកាស​ស្និទ​ស្នាល។ គួរកត់សំគាល់​ផងដែរ​ថា​នេះ​ជា​លើក​ទី៣ ហើយ​ដែល​ក្រុមហ៊ុន Nokia បានរៀបចំ​កម្មវិធី​ប្រកួត​លក្ខណៈ​ជាក្រុមសំរាប់អ្នក សារព័ត៌មាន​លើក​ទី1 គឺ​ការប្រកួត​បាល់ទាត់​លក្ខ​ណៈ​មិត្តភាព លើក​ទី2 ការប្រកួត​ថតរូប​តាមរយៈ​ទូរស័ព្ទ Lumia 1០20 និង​លើក​ទី3 នេះ​គឺ​ការប្រកួតប្រណាំង​រថយន្ត​នេះ។ រាល់​ការប្រកួត​និមួយៗ សុទ្ធតែ​ទទួលបាន​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​បណ្តា​អ្នកសារព័ត៌មាន៕

image