ព័ត៌មាន

ថ្មរបស់ HTC One កាន់ថ្មបានយូរជាង Galaxy Note 3

យោងទៅតាមការធ្វើតេស្តរបស់ PhoneArena បានបង្ហាញថា ថ្មរបស់ HTC One 2014 មានកំលាំងថាមពលរហូតទៅដល់ 7 ម៉ោងនឹង 12 នាទី ចំនែកឯ LG G2 វិញគឺមានកម្រិតថាមពលតែ 6 ម៉ោង និង 48 នាទីតែប៉ុណ្ណោះ ។ ចំនែកឯ Galaxy Note 3 គឺអាចកាន់ថ្មបានតែ 6 ម៉ោង និង 8 នាទីតែប៉ុណ្ណោះ ។

 image

ចំនែកការធ្វើតេស្តនៅលើ GSMArena បានបង្ហាញថា ថាមពលថ្មរបស់ HTC One 2014  មានសមត្ថភាពអាចនិយាយបាន 20 ម៉ោង ប្រើប្រាស់អ៊ីនធឺណែតបានរយៈពេល 9 ម៉ោង និងចាក់វីដេអូបានរយៈពេល 11 ម៉ោង និង 14 នាទី ។

 image

ប្រភពៈ sohoa.vnexpress.net