ព័ត៌មាន

ក្រុមហ៊ុន Chuwi បង្ហាញ Tablet ស៊េរីថ្មីដ៏អស្ចារ្យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Chuwi បានបង្ហាញនូវ Tablet ស៊េរីថ្មីដ៏អស្ចារ្យដែលបានបំពាក់នូវខួរក្បាលប្រភេទ Quad-Core និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 ថែមទៀតផង ។ Tablet មួយនេះមានអេក្រង់ទំហំ 7 អ៊ីងជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ 1024 x 600 IPS Touchscreen មានខួរក្បាលប្រភេទ Quad-Core Rockchip RK3188 ដែលមានល្បឿន 1.6GHz មាន GPU ប្រភេទ Mali-400 GPU មានអង្គចងចាំទំហំ 2GB មានមេម៉ូរីខាងក្នុងទំហំ 8GB មានកាមេរ៉ាខាងមុខ និងខាងក្រោយសម្រាប់ការហៅវីដេអូ ដំណើរការ Wi-Fi ថែមទៀតផង ។ Tablet V17HD នេះនឹងដាក់លក់នៅក្នុងតម្លៃត្រឹមតែ $50 តែប៉ុណ្ណោះ ។

 image

ប្រភពៈ Softpedia