Nubia X6 ជា Phablet ចិនដែលបំពាក់នូវកាមេរ៉ារហូតទៅដល់ 13 មេហ្គាភិចសែល

នាពេលថ្មីៗនេះ ក្រុមហ៊ុន ZTE របស់ប្រទេសចិនបានបង្ហាញនូវ Nubia X6 ដែលជា Phablet ដែលមានអេក្រង់ទំហំ 6.44 អ៊ីងកម្រិត Full HD មាន 344ppi មានខូរក្បាលប្រភេទ Snapdragon 801 មានអង្គចងចាំទំហំ 3GB និងមានមេម៉ូរីរហូតទៅដល់ 128GB ថែមទៀតផង ។

 image

លើសពីនេះទៀត Phablet មួយនេះមានកាមេរ៉ារហូតទៅដល់ 13 មេហ្គាភិចសែល ទ្រទ្រង់នូវស៊ីមពីរ គែមមានរាងស្តើង ទ្រទ្រង់នូវប្រព័ន្ធ 3G, 4G/LTE, មាន Wi-Fi, NFC និងមានកម្រាស់ត្រឹមតែ 7.9 មីលីម៉ែរត្រតែប៉ុណ្ណោះ ។ចំនែកថាមពលថ្មរបស់វាវិញគឺ 4250 mAh ។

គួរបញ្ជាក់ផងដែរថា ចំពោះ Nubia X6 32 GB មានតម្លៃ $485 និង ចំពោះ Nubia X6 64 GB មានតម្លៃ $565 និង ចំពោះ Nubia X6 128 GB មានតម្លៃ $640 ។

ប្រភពៈ sohoa.vnexpress.net

Leave a Reply

Your email address will not be published. Required fields are marked *