ព័ត៌មាន

Google មានគម្រោងបង្ហាញ Google Android

ខណៈពេល ក្រុមហ៊ុន Apple បានប្រកាសកាលពីពេលថ្មីៗនេះថា នឹងបង្កើត iWatch នោះ ពេលនេះក្រុមហ៊ុន Google បានកំពុងតែរចនានូវនាឡិការ Google Android ដែលមានរូបរាងយ៉ាងស្រស់ស្អាតនឹងទាន់សម័យដើម្បីប្រកួតប្រជែងជាមួយនឹង iWatch ។

 image

Google Android នេះមានសមត្ថភាពក្នុងការបង្ហាញម៉ោងនៅជុំវិញពិភពលោក និងអាចផ្ញើរសារទៅកាន់ទូរស័ព្ទ ក៏ដូចជា Search Engine បានថែមទៀតផងដែរ ។ លើសពីនេះទៅទៀត ការរចនានូវនាឡិការមួយនេះគឺខុសពី Moto 360 ដែលទើបតែនឹងចេញលក់ ក៏ដូចជា LG G Watch ផងដែរ ។

 image

លើសពីនេះទៀត អ្នកក៏អាចនិយាយជាមួយនឹងនាឡិការដ៏ឆ្លាតនេះផងដែរ ។ យ៉ាងណាមិញក្រុមហ៊ុន Google នៅមិនទាន់ប្រកាសពីកាលបរិច្ឆេទនៃការដាក់លក់នាឡិការនេះនៅឡើយទេ ។

ប្រភព៖ TechRadar