ព័ត៌មាន

LG G3 នឹងបង្ហាញខ្លួននាខែកក្កដាខាងមុខនេះ

បន្ទាប់ពីក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Samsung ក្រុមហ៊ុន HTC និងក្រុមហ៊ុន SONY បានប្រកាសពីស្មាតហ្វូនទំនើបៗរបស់ខ្លួនរួចមក ពេលនេះក្រុមហ៊ុន LG បានបង្ហាញនូវ LG G3 របស់ខ្លួនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android និងមានអេក្រង់ទំហំធំយ៉ាងស្រស់ស្អាត ។

 image

យោងទៅតាមពត៌មានរបស់ ZDNet Korea បានឲ្យដឹងថា LG G3 នឹងដាក់លក់នៅដើមខែកក្កដានេះហើយដើម្បីប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនដទៃទៀត ។ គួរបញ្ជាក់ផងដែរថា LG G3 នេះមានអេក្រង់រហូតទៅដល់ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1440 x 2560 ភិចសែលដែលបង្ហាញរូបភាពនឹងវីដេអូកម្រិត Full HD បំពាក់នូវខួរក្បាលប្រភេទ Quadcomm Adreno 330 ថែមទៀតផង ។

ប្រភព៖ TechRadar