ព័ត៌មាន

HTC One M8 Mini នឹងចេញលក់ក្នុងពេលឆាប់ៗនេះ

កាលពីពេលមុននេះ ក្រុមហ៊ុន HTC បានដាក់លក់នូវ HTC One M8 រួចមកហើយ ស្រាប់តែពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនមួយនេះមានគម្រោងដាក់លក់នូវ HTC One M8 Mini នាពេលឆាប់ៗនេះ ។ ស្របពេលជាមួយគ្នានេះដែរ តាមរយៈ @evleaks បានបង្ហោះនៅលើ Twitter ថា “M8 Mini បានចេញលក់ហើយ” ។

 image

គួរបញ្ជាក់ផងដែរថា HTC One M8 Mini នេះមានអេក្រង់ទំហំ 4.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720p បំពាក់នូវប្រព័ន្ធ 3G និងមានទម្ងន់ស្រាលជាង HTC One M8 ទៀតផង ។ លើសពីនេះទៀត វាបានបំពាក់នូវខួរក្បាលប្រភេទ Snapdragon 400 ដែលមានល្បឿន 1.4GHz មានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងមានកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលថែមទៀតផង ។

 image

ប្រភព៖ TechRadar