ព័ត៌មាន

តើស្មាតហ្វូន iPhone 6 នឹងមានតម្លៃប៉ុន្មាន?

នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថា នឹងដាក់លក់ស្មាតហ្វូន iPhone 6 របស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះហើយ ខណៈពេលដែល iWatch នឹងបង្ហាញខ្លួននាពេលនោះដែរ ។ បើតាមអ្នកវិភាគលោក Peter Misek បានអះអាងថា ក្រុមហ៊ុន Apple នឹងដាក់លក់ iPhone 6 នេះក្នុងតម្លៃថ្លៃជាង iPhone 5S ចំនួន 100 ដុល្លារអាមេរិច ។

 image

គួរបញ្ជាក់ផងដែរថា iPhone 6 នេះមានរហូតទៅដល់ពីរជម្រើសសម្រាប់ជ្រើសរើស គឺទំហំ 4.7 អ៊ីង និងទំហំ 5.5 អ៊ីង ។ លើសពីនេះទៅទៀត វានឹងប្រើប្រាស់ជាមួយនឹង iWatch ដែលតម្លៃរបស់នាឡិការមួយនេះនៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ។

ប្រភព៖ Macrumors