ព័ត៌មាន

Samsung មិនអាចប្រកួតប្រជែងជាមួយនឹង Apple បាន

តាមសេចក្តីរាយការណ៍បានឲ្យដឹងថាកាលពីខែ មករា ឆ្នាំ ២០១១ ក្រុមហ៊ុន Samsung បានលក់ដាច់ Galaxy Tab បានចំនួន 2 លានគ្រឿងក្នុងរយៈពេល ៦ សប្តាហ៍ដំបូង ។ ឥឡូវនេះមានឯកសារសម្ងាត់បានបង្ហាញថា ការលក់ដាច់របស់ Galaxy Tab នៅក្នុងឆ្នាំ 2011 គឺទាបមែនទែនគឺលក់ដាច់បានត្រឹមតែ 1 លានគ្រឿងប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិច ។

 imageimage

គួរបញ្ជាក់ផងដែរថា តាមរយៈឯកសារនេះបានបង្ហាញថា iPad បានលក់ដាច់រហូតទៅដល់ 32 លានគ្រឿងដែលរាប់បញ្ជូល 17.4 លានគ្រឿងដែលបានដាក់លក់ដាច់នៅក្នុងសហរដ្ឋអាមេរិច ។ អ្នកដណើ្តមបានលេខពីរគឺ Amazon Kindle ដែលលក់ដាច់បានចំនួន 5 លានគ្រឿង អ្នកទទួលបានចំណាត់ថ្នាក់លេខបីគឺ Nook ដែលលក់ដាច់បានចំនួន 1.5 លានគ្រឿង និងចុងក្រោយគឺ Galaxy Tab ។

យ៉ាងណាមិញនៅពេលបច្ចុប្បន្ននេះ Samsung បានលក់ដាច់ Galaxy Gear បានចំនួនរហូតទៅដល់ 50000 គ្រឿង ទៅ 80000 គ្រឿងហើយ ។

ប្រភព៖ sohoa.vnexpress.net