ព័ត៌មាន

RACER ជាស្មាតហ្វូនថ្មីដែលនឹងប្រកួតប្រជែងនៅលើទីផ្សារនាពេលឆាប់ៗនេះ

នាពេលថ្មីៗនេះ ក្រុមហ៊ុន HkPhone បានផលិតនូវស្មាតហ្វូនដែលមានរូបរាងទំនើបទាន់សម័យម៉ូដែលស៊េរីថ្មីសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារនាឆ្នាំ ២០១៤ នេះគឺ RACER ។ ស្មាតហ្វូនមួយនេះជាស្មាតហ្វូនដែលបានរចនាជាមួយនឹងរូបភាពដ៏ទាក់ទាញ មានបំពាក់នូវខួរក្បាលប្រភេទ Quad-Core និងមានក្រាហ្វិកកាតប្រភេទ Mali 400MP ថែមទៀតផង ។

 image

លើសពីនេះទៅទៀត នៅពេលដែលអ្នកទិញស្មាតហ្វូនមួយគ្រឿងនេះ នោះអ្នកនឹងទទួលបានការធានារហូតទៅដល់ 15 ខែថែមទៀតផង ។ នាពេលបច្ចុប្បន្ននេះ វាបានដាក់លក់នៅលើទីផ្សារពាសពេញផ្ទៃអាស៊ីយើងហើយ ។

 image

ប្រភព​៖ sohoa.vnexpress.net