ព័ត៌មាន

Samsung Galaxy Tab ជំនាន់ទី​បួនដាក់លក់នៅលើទីផ្សារហើយ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវ Galaxy Tab ជំនាន់ទីបួនដែលនឹងដាក់លក់នៅលើទីផ្សារជាផ្លូវការនៅពាក់កណ្តាលខែឧសភាខាងមុខនេះជាមួយនឹងអេក្រង់ទំហំ ៨ អ៊ីង និងទំហំ ៩.៩ អ៊ីង ។ គូរបញ្ជាក់ផងដែរថា Galaxy Tab នេះមានពីរជម្រើសសម្រាប់ជ្រើសរើស និងមានអេក្រង់ធំថែមទៀតផង ។

 image

Galaxy Tab ដែលមានអេក្រង់ទំហំ ៨ អ៊ីងនេះមានកម្រិតភាពច្បាស់ 1280 x 800 ភិចសែលនិងមានអេក្រង់ប្រភេទ WXGA និងបំពាក់នូវ IPS Panel មានបំពាក់នូវខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2 GHz មានអង្គចងចាំទំហំ 1.5GHz និងមានមេម៉ូរីទំហំ 16GB ថែមទៀតផង ។

លើសពីនេះទៀត វាមានកាមេរ៉ាខាងក្រោយទំហំ 3 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 1.3 មេហ្គាភិចសែល មានប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat មានថ្មដែលមានកម្លាំងថាមពល 4450 mAh មានកម្រាស់ 7.95 មីលីម៉ែត្រ និងមានទម្ងន់ ៣២០ ក្រាមតែប៉ុណ្ណោះ ។ ចំណែកឯ Galaxy Tab 10 អ៊ីងវិញមានកម្រាស់ត្រឹមតែ ៨ មីលីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 487 ក្រាម ។

ប្រភព៖ sohoa.vnexpress.net