ព័ត៌មាន

បែកធ្លាយថា ប្រព័ន្ធប្រតិបត្តិការ iOS 8 ដំណើរការលើស្មាតហ្វូន iPhone 5S

វាជិតដល់ពេលហើយដែលសន្និសិទ្ធិរបស់ប្រព័ន្ធប្រតិបត្តិការ iOS 8 និងត្រូវបង្ហាញខ្លួននាពេលខាងមុខឆាប់ៗនេះដោយក្រុមអ្នក Developer របស់ក្រុមហ៊ុន Apple ។ យោងទៅតាម PhoneArena បានបង្ហាញអំពីរូបភាពនៃ Platform របស់ iOS 8 នឹងប្រាប់ថា នៅ ៦ សប្តាហ៍ទៀត ក្រុមអ្នក Developer របស់ក្រុមហ៊ុន Apple និងធ្វើសន្និសិទ្ធិមួយនៅក្នុងព្រឹត្តិការណ៍ Worldwide Developer Conference នៅក្នុងទីក្រុង San Francisco ។

image

មិនទាន់ទាំងបានប៉ុន្មានថ្ងៃផងពេលនេះគេបានទទួលរូបភាពមួយចំនួនដែលបានបង្ហោះនៅលើ Twitter ដែលបង្ហាញអំពី Platform របស់ iOS 8 នៅលើស្មាតហ្វូន iPhone 5S ។

 image

យ៉ាងណាមិញ ក្រុមអ្នកវិភាគបាននិយាយថា វាគ្រាន់តែជា Theme ប៉ុណ្ណោះខណៈពេលដែល iPhone 6 និង iWatch នោះទេដែលកំពុងតែក្លាយជាម្ចាស់តំបូងបង្អស់របស់ប្រព័ន្ធប្រតិបត្តិការ iOS 8 ។

ប្រភព៖ TechRadar