ព័ត៌មាន

Lumia 520 ធ្លាក់ថ្លៃមកនៅត្រឹមតែ $50 នៅលើ BestBuy

Lumia 520 គឺជាស្មាតហ្វូនស៊េរីថ្មីដែលបានប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows Phone នឹងមានភាពពេញនិយមបំផុតនៅលើពិភពលោក ។ វាគឺជាស្មាតហ្វូនដែលបានបំពាក់នូវខួរក្បាលប្រភេទ Dual-Core ដែលមានល្បឿន 1GHz និងមានអង្គចងចាំទំហំ 512 MB ថែមទៀតផង ។

 image

ស្រាប់តែពេលថ្មីៗនេះ នៅលើ Easter BestBuy បានបញ្ចុះតម្លៃស្មាតហ្វូនមួយនេះមកនៅត្រឹមតែ $49.99 ដុល្លារដែលតម្លៃកាលពីពេលមុននោះគឺ $69.99 ។​ គួរបញ្ជាក់ផងដែរថា Lumia 520 នេះបានក្លាយទៅជាស្មាតហ្វូនដែលពេញនិយមជាងគេចំណាត់ថ្នាក់លេខបីក្នុងចំណោមស្មាតហ្វូនដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows Phone ព្រោះវាមានតម្លៃសមរម្យ និងមានកម្មវិធីគួរជាទីទាក់ទាញ ។

ប្រភព៖ news.zing.vn