ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 7.1.1

ក្រុមហ៊ុន Apple បានបញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS កំណែទំរង់ថ្មី 7.1.1 ហើយកាលពីពេលថ្មីៗនេះ ហើយ កំណែទំរង់ថ្មីនេះ ចេញមក ដើម្បីកែបញ្ហា រួមមាន ធ្វើអោយ ប៊ូតុងស្កែនក្រយៅដៃ អាចធ្វើការ បានល្អជាងមុន, ធ្វើអោយ ឃីប៊ត មានប្រតិកម្មរហ័សឡើង និងដោះស្រាយបញ្ហា ពេលប្រើ ឃីប៊តប្លូធូស ដែលមានមុខងារ Voice Over។ លោកអ្នក អាចអាប់ដេត កំណែទំរង់ថ្មីនេះ ពី OTA ឬដំឡើងតាម iTunes។

image

ម៉ូដែលដែលអាចដំឡើង កំណែទំរង់នេះបាន រួមមាន iPhone 4/4s/5/5c/5s, iPod Touch 5th Gen និង iPad 2/3/4/Air/mini/mini Retina។ សំរាប់លោកអ្នក ដែលនៅចង់ប្រើ Jailbreak សូមជៀសវាង អាប់ដេតទៅកាន់ កំណែទំរង់ថ្មីនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *