ព័ត៌មាន

Facebook ទិញយក ក្រុមហ៊ុនបង្កើត កម្មវិធីតាមដានសុខភាព Moves

ក្រោយពីទិញយក ក្រុមហ៊ុន Oculus VR រួចមក ក្រុមហ៊ុន Facebook កាលពីពេលថ្មីៗនេះ បានសំរេចទិញយក ក្រុមហ៊ុនហ្វាំងឡង់ ProtoGeo Oy ដែលជា ម្ចាស់របស់កម្មវិធីតាមដានសុខភាព Moves ថែមមួយទៀត។ image

ភាគីទាំងអស់ បានបដិសេធ មិនបង្ហើបពី ចំនួនទឹកប្រាក់ ក្នុងការទិញយកនេះទេ ហើយបើតាម ProtoGeo បានអោយដឹងថា នឹងមិនមានការផ្លាស់ប្តូរ ទាក់ទងនឹងកម្មវិធី Moves ឬ តំរូវអោយ ច្របាច់បញ្ចូលទិន្នន័យជាមួយ Facebook ដែរ។
image

គួររំលឹកថា កម្មវិធី Moves បានដាក់អោយដោនឡូដ នៅលើ App Store ចាប់តាំងពីខែ មករា ឆ្នាំ 2013 មកម៉្លេះ ហើយកម្មវិធីនេះ អាចធ្វើការ តាមដាន ចំនួនជំហានដែលលោកអ្នកដើរ, រត់ ឬរយៈពេលលោកអ្នកជិះកង់ និងអាច គណនា ចំនួនកាល់ឡូរី ដែលបានដុត ជាដើម។
លោកអ្នក អាចដោនឡូដកម្មវិធីនេះ ដោយឥតគិតថ្លៃពី App Store (iOS): http://bit.ly/1pvlt38 ឬ Google Play Store (Android): http://bit.ly/1mFQ5u9
ប្រភព: ProtoGeo