ប្រើបណ្តើរសាកថ្មបណ្តើរអាចឲ្យឆេះដល់គម្រប Laptop

ក្រុមហ៊ុន Sony បានផ្តល់យោបល់ដល់ អតិថិជនរបស់ដែលប្រើប្រាស់ កុំព្យូទ័រ Laptop ម៉ាក VAIO ឈប់ក្នុងការសាកថ្មបណ្តើរ ប្រើបណ្តើរព្រោះវា អាចធ្វើអោយ ថ្មរបស់កុំព្យូទ័រ ក្តៅហួសកម្រិត។image

ក្រុមហ៊ុននេះបាន បន្តទៀតថា ខ្លួនកំពុងតែដំណើរការ បង្កើតកម្មវិធីដើម្បី កែប្រែនិងជួសជុស កំហុសឆ្គងមួយនេះ ឬក៏អាចបំបាត់ Laptop ទាំងនោះចោលតែម្តង ដោយអាចនឹងត្រូវ សងប្រាក់ទៅ អតិថិជនវិញ។

ម៉ាក Laptop ទាំងនោះក៏រួមមាន ម៉ូដែល Vaio Fit 11A ដែលទើបនឹង ចេញកាលពីខែកុម្ភៈ នេះផងដែរ ហើយប្រសិនបើ ថ្មរបស់វាក្តៅហួសកម្រិត នោះវានឹងអាចបណ្តាល អោយឆេះដល់ គម្របរបស់ Laptop នេះបើយោង តាមរបាយការណ៍ ដែលក្រុមហ៊ុន Sony បានបង្ហាញ។

ចំពោះចំនួននៃ Laptop ដែលមានបញ្ហានេះ មិនត្រូវបាន ក្រុមហ៊ុនប្រាប់អោយ ដឹងឡើយ ដោយគ្រាន់តែប្រកាសថា កម្មវិធីជួសជុលអាច នឹងចេញក្នុងពេល ពីរសប្តាហ៍ទៀត។

ប្រភព៖ sony

Leave a Reply

Your email address will not be published. Required fields are marked *