Foxconn លក់ប៉ាតង់​បច្ចេកវិទ្យា​ឲ្យ Google

ក្រុមហ៊ុន Foxconn អ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple ត្រូវបានគេដឹងថា បានលក់នូវប៉ាតង់បច្ចេកវិទ្យា មួយចំនួនទៅឲ្យ ក្រុមហ៊ុនយក្ស Google ប៉ុន្តែមិនដឹងច្បាស់ថា លក់ក្នុងតម្លៃប៉ុន្មាននោះទេ។

យោងតាមការចុះផ្សាយរបស់ WJS បានឲ្យដឹងថា ក្រុមហ៊ុនតៃវ៉ាន់ដែល ជាបុត្រសម្ព័ន្ធរបស់ Hon Hai មួយនេះ បានកាន់កាប់នូវប៉ាតង់ ខាងផ្នែកបច្ចេកវិទ្យាជាច្រើន ហើយជាពិសេសត្រូវបាន គេស្គាល់ថាជាអ្នកផ្គត់ផ្គង់ iPhone សម្រាប់ក្រុមហ៊ុន Apple។

image

ព័ត៌មាននេះ ពុំត្រូវបានខាងក្រុមហ៊ុន ទាំងពីរបញ្ជាក់ជា ផ្លូវការនោះទេ ប៉ុន្តែប្រភពដែលជិតស្និទ្ធ បានបញ្ជាក់បន្ថែមទៀតថា ប៉ាតង់ដែល Google ទិញនោះ គឺសុទ្ធសឹងតែជាប៉ាតង់ បច្ចេកវិទ្យាដែលកំពុង តែប្រើប្រាស់ នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូល Foxconn ជាងពាក់កណ្ដាលភាគរយ ត្រូវបានមកពីការផលិត iPhone និង iPad របស់ក្រុមហ៊ុន Apple៕

Leave a Reply

Your email address will not be published. Required fields are marked *