ព័ត៌មាន

Apple ងាកទៅប្រើបច្ចេកទេស EIS ដើម្បីការពាររូបភាពញ័រពេលថត នៅលើ iPhone 6

នាពេលថ្មីៗនេះ បើតាមអ្នកវិភាគ ESM-China លោក Sun Chang Xu ដកស្រង់ដោយ CNET បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងកែកុនមុខងារ “ការពាររូបភាពញ័រពេលថត (Image Stabilization)” នៅលើ iPhone 6 ដោយងាកមកប្រើផ្នែកទន់ (Electronic Image Stabilization) ជាជាងការរំកិលកម៉ាស៊ីនថត (Optical Image Stabilization).. នេះ ។ ប្រភពដដែលបានបន្តទៀតថា ការងាកមកប្រើ “Electronic Image Stabilization” នេះនឹងធ្វើអោយកាម៉េរាកាន់តែមានកំរាស់ស្តើង និងទម្ងន់កាន់តែស្រាលជាងមុនថែមទៀតផង។

image

តាមពិតទៅ Optical image stabilization (OIS) ការពាររូបភាពញ័រពេលកាន់ថតដោយការការរំកិលកែវម៉ាស៊ីនថត នៅពេលដែលវាចាប់បានថា មានការញ័រ ឬរង្គើ កើតឡើងហើយរហូតមកដល់ពេលនេះមានស្មាតហ្វូនជាច្រើន ដូចជា HTC One និង ស្មាតហ្វូន Lumia ក៏ប្រើប្រាស់ប្រព័ន្ធនេះផងដែរដើម្បីទទួលបាន រូបភាពហ្នឹង ហើយច្បាស់។ យ៉ាងណាមិញ គុណវិបត្តិរបស់ OIS គឺធ្វើអោយកែវម៉ាស៊ីនថតមានកំរាស់ក្រាស់ និងជួនកាលលយចេញមកក្រៅ។ ចំណែក Electronic image stabilization (EIS) វិញគឺប្រើកម្មវិធីផ្នែកទន់ដើម្បីកែកុនរូបភាពញ័រ ហើយគុណវិបត្តិរបស់វាគឺធ្វើអោយប៉ះពាល់ដល់ទំហំ និងគុណភាពរបស់រូបភាព។
ដើម្បីដោះស្រាយគុណវិបត្តិនេះ លោក Xu បានប៉ាន់ស្មានថាក្រុមហ៊ុន Apple នឹងបង្កើនទំហំភិចសែលនៅលើ អង្គប្រមូលពន្លឺរបស់កាម៉េរាពី 1.5 um ដែលប្រើនៅលើ iPhone 5s ទៅ 1.75 um។ ទំហំភិចសែលនេះកាន់តែធំ កាន់តែធ្វើអោយការប្រមូលពន្លឺបានកាន់តែច្រើនហើយរូបភាពគឺកាន់តែហ្មត់ច្បាស់៕
ប្រភព: CNET