Apple ទិញយក ក្រុមហ៊ុន LuxVue ដែលផលិតអំពូលភ្លើងតូចៗ សំរាប់ អេក្រង់ LED

បើតាមប្រភពពី TechCrunchបានឲ្យដឹងថាក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានទិញយក ក្រុមហ៊ុនផលិតអំពូលភ្លើង LED តូចៗ សំរាប់អេក្រង់ LED ឈ្មោះ LuxVue ។ LuxVue មិនមានចេញមុខច្រើនទេនៅលើទីផ្សារ ឬសារព័ត៌មានតែក្រុមហ៊ុននេះបានដំណើរការងាររបស់ខ្លួនច្រើនឆ្នាំមកហើយ។ ប្រភព បានអោយដឹងថា Apple បានបញ្ចូលក្រុមការងារ LuxVue ទៅក្នុងក្រុមការងារធ្វើផ្នែករឹងរបស់ខ្លួន ហើយគេជឿថា Apple នឹងប្រើបច្ចេកវិទ្យារបស់ LuxVue ដើម្បីធ្វើអោយអេក្រង់របស់ ផលិតផលខ្លួនស៊ីភ្លើងតិច និងសន្សំសំចៃថ្ម បានកាន់តែច្រើន។

image

បើតាម VentureBeat បានរាយការណ៍ថា កាលពីឆ្នាំទៅមិញ LuxVue បានស្នើរសុំប៉ាតង់ជាច្រើន ទាក់ទងនឹងបច្ចេកវិទ្យាអំពូល LED តូចៗនេះ ហើយគេជឿថា ក្រុមហ៊ុននេះមានបច្ចេកវិទ្យា ដ៏អស្ចារ្យ ដែលអាចធ្វើអោយមានការផ្លាស់ប្តូរឧស្សាហកម្មអេក្រង់។

ចំណែកខាងក្រុមហ៊ុន Apple វិញបានបដិសេធមិនធ្វើការអត្ថាធិប្បាយទាក់ទងនឹងការទិញយករបស់ខ្លួននោះទេ។ គួររំលឹកថា អំឡុងពេលប្រកាសលទ្ធផលហិរញ្ញវត្ថុត្រីមាសទី 2 នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cooks បានប្រាប់ថា អំឡុងពេល 18 ខែនេះ​ ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុនផ្សេងចំនួន 24 ក្រុមហ៊ុនហើយ៕
ប្រភព: TechCrunch

Leave a Reply

Your email address will not be published. Required fields are marked *